បរទេស៖ សម្រាប់ការប្រកួតជើង២ក្នុងវគ្គ ១៦ក្រុមចុងក្រោយក្នុងពានរង្វាន់ UEFA Champions League រវាងក្រុម Liverpool និង Inter Milan ត្រូវបានបញ្ចប់ក្នុងលទ្ធផល Inter យកឈ្នះ ១ទល់នឹង០។ មួយគ្រាប់របស់ Inter រកបាននៅនាទី ៦១ ដោយកីឡាករ Martinez។
ទោះបីជា Inter បានយកឈ្នះក្នុងជើងទី២មែនពិត ប៉ុន្តែមិនអាចឆ្លងទៅវគ្គបន្ទាប់បាននោះទេ ព្រោះតែកាលពីជើងទី១ ក្លឹប Liverpool បានយកឈ្នះក្នុងលទ្ធផល ២ទល់នឹង០។ ដូច្នេះសរុបទាំង ២ជើង គឺ Liverpool យកឈ្នះ Inter២ទល់១៕