អតីតខ្សែបម្រើ Manchester United និងជាគ្រូបង្វឹកចាំផ្ទះលោក Michael Carrick បានសរសើរកីឡាករ Kevin De Bruyne របស់ Manchester City ។ គាត់ថែមទាំងបាននិយាយថាវា “ឈឺចាប់បន្តិច” ក្នុងការនិយាយបែបនេះអំពីកីឡាកររបស់មេឃខៀវ ខណៈពេលដែលគាត់ជាអ្នកគាំទ្របិសាចក្រហម។
De Bruyne បានរួមចំណែកយ៉ាងសកម្មក្នុងអំឡុងពេលការទទួលជ័យជម្នះមិនគួរឱ្យជឿរបស់ Man City ទល់នឹងបិសាចក្រហមកាលពីចុងសប្តាហ៍។ គាត់បានស៊ុតបាល់បញ្ចូលទី និង Assist ដើម្បីនាំក្រុមរបស់គាត់ឱ្យទទួលបានជ័យជម្នះ ៤-១ ។ លទ្ធផលនេះបានជួយបន្តការនាំមុខរបស់ពួកគេនៅលើកំពូលតារាង Premier League ដល់ទៅ ៦ ពិន្ទុ។
Carrick ដែលបានលេង ៣១ ដងទល់នឹង Manchester City ក្នុងអាជីពរបស់គាត់ បាននិយាយអំពី De Bruyne ថា៖ «គាត់អាចលេងបានច្រើនតំបន់សម្រាប់ការប្រកួត។ គាត់អាចលេងប្រយុទ្ធ ឬក្នុងតំបន់កណ្តាល។ គាត់មានគុណសម្បត្តិច្រើនណាស់ វាគួរឱ្យខ្លាច។ សម្រាប់ខ្ញុំក្នុងនាមជាអ្នកគាំទ្រដ៏ធំម្នាក់របស់បិសាចក្រហម បើនិយាយលើកសរសើរពីកីឡាកររបស់ Man City វាឈឺចាប់បន្តិច»៕