Jamie Redknapp ប្រៀបធៀប​តារា​ឆ្នើម​របស់ Manchester City ទៅ​នឹង Paul Scholes និង Steven Gerrard

0

លោក Jamie Redknapp បាន​សរសើរ​តារា​ឆ្នើម​របស់ Manchester City កីឡាករ Kevin De Bruyne សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់ ដែល​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ការ​ប្រកួត​ទល់​នឹង Manchester United ។ អតីត​តារា Liverpool រូប​នេះ​បាន​ប្រដូច​កីឡាករ​វ័យ ៣០ ឆ្នាំទៅ​នឹង​វីរបុរស​បាល់ទាត់ Paul Scholes និង Steven Gerrard ។

Kevin De Bruyne បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយ​ក្រុម Manchester United កាលពី​យប់មិញ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ពីរ​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​មួយ​គ្រាប់ ខណៈ​ដែល​ក្រុម Manchester City ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​លើសលប់​ក្នុង​លទ្ធផល ៤-១ លើ​គូប្រជែង​ដ៏​សំខាន់​របស់​ពួក​គេ​ក្នុង​ការ​ប្រកួត Derby ។

ថ្លែង​ទៅ​កាន់ Sky Sports លោក Redknapp បាន​និយាយ​ថា​៖ «​គាត់​ស្រ​ដៀង​នឹង Paul Scholes ក្នុង​ការ​ទាត់​បាល់ ប៉ុន្តែ​រហ័ស​ដូច Steven Gerrard​។ វា​ជា​ការ​រីករាយ​ក្នុង​ការ​មើល​គាត់​។ គាត់​ពិតជា​អស្ចារ្យ​ណាស់​។ គាត់​ខុស​ពី​កីឡាករ​ភាគច្រើន​»៕