បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា មន្ត្រីទូតរុស្ស៊ីជិត ៥០នាក៉ និងសមាជិកគ្រួសារ បានចាកចេញពីទីក្រុងញូវយ៉ក ទៅកាន់ប្រទេសរុស្ស៊ីវិញហើយ។
ប្រភពដដែរបានអោយដឹងថា ការចាកចេញនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសបណ្ដេញមន្ត្រីទូតរុស្ស៊ីប្រចាំ UN ចំនួន១២នាក់ ចេញពីទឹកដីរបស់ខ្លួន នៅមុនថ្ងៃទី៧ ខែមីនានេះ៕