Cristiano Ronaldo អាច​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​តាម​ប្រមាញ់​តារា Premier League (​មាន​វី​ដេ​អូ​)

0

ខ្សែប្រយុទ្ធ Cristiano Ronaldo របស់​ក្រុម Manchester United អាច​នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​តាម​ប្រមាញ់​ខ្សែបម្រើ Ruben Neves របស់​ក្លឹ​ប Wolverhampton Wanderers ។ កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្រុម Manchester United បន្ទាប់​ពី​ជួយ​ក្រុម Wolves ឲ្យ​ឡើង​ទៅ​កាន់​ក្របខ័ណ្ឌ Premier League នៅ​ក្នុង​ឆ្នាំ ២០១៨ ។

កាសែត The Sun បាន​រាយការណ៍​ថា បិសាច​ក្រហម​បាន​ល្បួង​ដើម្បី​ទាក់ទាញ Neves ឲ្យ​ផ្លាស់​មក​កាន់ Old Trafford ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ផ្ទេរ​នេះ​មិន​បាន​ជោគជ័យ​ក្នុង​អំឡុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​ខែមករា​។

សារព័ត៌មាន​អ៊ី​តា​លី Calciomercato រាយការណ៍​ថា​ក្លឹ​ប​យក្ស​អ៊ី​តា​លី Juventus បាន​ចូលរួម​ការ​ប្រជែង​យក​កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ដែល​រកបាន ២៣ គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី ១១ ដង​ក្នុង​ការ​បង្ហាញខ្លួន ២០៣ លើក​សម្រាប់ Wolves ។

ទោះជា​យ៉ាងណា​ក៏​ដោយ គេ​ជឿជាក់​ថា Manchester United គឺជា​អ្នក​នាំមុខ​គេ​ក្នុង​ការ​ចុះហត្ថលេខា​លើ Neves ។ នេះ​គឺ​ដោយសារ​តែ​ពួក​គេ​មាន​កីឡាករ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង Bruno Fernandes នៅ​ក្នុង​ក្រុម​របស់​ពួក​គេ​។

យោង​តាម Givemesport បញ្ជាក់​ថា​៖ «​ឱកាស​ក្នុង​ការ​លេង​ជាមួយ Ronaldo និង Bruno Fernandes ច្បាស់​ជា​អ្វី​ដែល​នឹង​ទាក់ទាញ Ruben Neves ឲ្យ​ទៅ​ចូលរួម​ជាមួយ Manchester United»៕