ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ Cambodian Premier League នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ការប្រកួត CPL សប្តាហ៍ទី ១ រវាងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ ក្រុមគិរីវង់សុខសែនជ័យ ត្រូវបានពន្យារពេលជាបណ្តោះអាសន្នក្រោមហេតុផលនៃការធ្វើតេស្តរហ័សលើកដំបូងរបស់ពួកគេ រួមជាមួយនឹងគោលការណ៍ណែនាំសុវត្ថិភាព មុនពេលការប្រកួតនីមួយៗនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ដោយក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង មានអ្នកចាំទី ៣នាក់វិជ្ជមានកូវីដ១៩។
អាស្រ័យហេតុដូច្នេះហើយ មន្ត្រីក្លិប និងកីឡាករផ្សេងទៀត ដែលបានធ្វើតេស្តលទ្ធផលអវិជ្ជមាននៅថ្ងៃនោះ តម្រូវឱ្យរង់ចាំលទ្ធផលបញ្ជាក់កីឡាករទាំងបីរូបចេញមកជាមុនសិន។ កាលវិភាគប្រកួតថ្មីនឹងធ្វើឡើងនៅថ្ងៃអង្គារ ទី៨ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៦:៣០នាទីល្ងាច៕