បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតូក្យូនឹងបង្កកទ្រព្យសកម្មរបស់ធនាគាររុស្ស៊ីចំនួនបួនបន្ថែមទៀតចាប់ពីថ្ងៃទី 2 ខែមេសា ដែលការបង្កនេះ បានធ្វើអោយចំនួនគ្រឹះស្ថានហិរញ្ញវត្ថុរុស្ស៊ីកើនដល់ទៅ ៧ហើយ ដែលត្រូវបានដាក់ទណ្ឌកម្មដោយជប៉ុន។
ធនាគារទាំង ៤បន្ថែមទៀត ដែលនឹងត្រូវបង្កកទ្រព្យទ្រព្យសម្បត្តិនោះរួមមានធនាគារ VTB, Sovcombank, Novikombank និង Otkritie ៕