Home ព័ត៌មានកីឡា FIFPRO បញ្ជាក់​ថា​កីឡាករ​បាល់ទាត់​អ៊ុយ​ក្រែ​ន​ពីរ​នាក់​បាន​បាត់បង់​ជីវិត ដោយ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី

FIFPRO បញ្ជាក់​ថា​កីឡាករ​បាល់ទាត់​អ៊ុយ​ក្រែ​ន​ពីរ​នាក់​បាន​បាត់បង់​ជីវិត ដោយ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី

0

សហព័ន្ធ​កីឡាបាល់ទាត់ FIFPRO (Fédération Internationale des Associations de Footballeurs Professionnels) បាន​បញ្ជាក់​ថា កីឡាករ​អ៊ុយ​ក្រែ​ន​ពីរ​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ដោយសារ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​។

កីឡាករ Vitalii Sapylo អាយុ ២១ ឆ្នាំ​និង Dmytro Martynenko អាយុ ២៥ ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​ហេតុ​ការ​ជម្លោះ​ដ៏​ក្តៅ​គគុក​នេះ បន្ទាប់​ពី​ការ​លុកលុយ​របស់​កងកម្លាំង​រុ​ស្ស៊ី​តាម​បញ្ជា​របស់​ប្រធានាធិបតី Vladimir Putin ។

បញ្ជាក់​ផង​ដែរ​ថា​កីឡាករ Sapylo ជា​អ្នកចាំទី​ជាមួយ​ក្រុម​យុវជន​របស់ Karpaty Lviv នៃ​លី​គ​ទី ៣ ខណៈ​ដែល​កីឡាករ Martynenko លេង​ចុង​ក្រោយ​ឱ្យ​ក្រុម FC Hostomel នៃ​លី​គ​ទី ២ រប​ស់អុយ​ក្រែ​ន​៕

Previous articleអា​មេ​រិ​ក និង​រុ​ស្ស៊ី បង្កើត​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ពិសេស​មួយ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ បង្ក​អោយ​មាន​សង្គ្រាម​រវាង​រុ​ស្ស៊ី និង NATO
Next articleហេតុ​អ្វី​បានជា Aston Villa ដក​រូប​សត្វ​តោ​ចេញពី​ឡូ​ហ្គោ​របស់​ពួក​គេ?