អា​មេ​រិ​ក និង​រុ​ស្ស៊ី បង្កើត​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ពិសេស​មួយ ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ បង្ក​អោយ​មាន​សង្គ្រាម​រវាង​រុ​ស្ស៊ី និង NATO

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់​ថា​សហរដ្ឋអាមេរិក និង​រុ​ស្សី បាន​ធ្វើការ​បង្កើត​នៅ​បណ្តាញទូរស័ព្ទ​ទំនាក់ទំនង​បន្ទាន់​មួយ​សម្រាប់​ជៀសវាង​នៅ​ការ​បង្ក​អោយ​មាន​ភាព​យល់​ច្រឡំ​គ្នា​។

ក្នុង​នោះ​មន្ទីរ​បញ្ច​កោណ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា យោធា​អា​មេ​រិ​ក និង​រុ​ស្ស៊ី​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​មួយ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក ដើម្បី​ជៀសវាង​នៅ​ការ​យល់​ច្រឡំ​គ្នា នឹង​បង្ក​អោយ​មានការ​រីក​រាលដាល​ទៅ​ជា​សង្គ្រាម​រវាង​ទីក្រុង​ម៉ូ​ស្គូ និង​អង្គការ​ណា​តូ​។

ការ​បង្កើត​ខ្សែ​ទូរស័ព្ទ​ពិសេស​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១ ខែមីនា កន្លង​មកនេះ​៕