ហេតុ​អ្វី​បានជា Aston Villa ដក​រូប​សត្វ​តោ​ចេញពី​ឡូ​ហ្គោ​របស់​ពួក​គេ?

0

គ្រប់​គ្នា​ដែល​ចូល​មើល​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់ Aston Villa នៅ​ថ្ងៃ​ទី ៣ ខែមីនា​នេះ នឹង​ឃើញ​ថា​ស្លាក​សញ្ញា​របស់​ក្លឹ​ប​មើលទៅ​ខុស​គ្នា​បន្តិចបន្តួច ដោយ​សត្វ​តោ​ដ៏​លេចធ្លោ​មួយ​ក្បាល​ត្រូវ​បាន​ដក​ចេញពី​ស្លាក​សញ្ញា​ដ៏​ល្បីល្បាញ​។

ក្រុមបាល់ទាត់ Premier League ស្ថិត​ក្នុង​ចំណោម​ក្រុម​ដែល​ផ្តល់​ការ​គាំទ្រ​ដល់​យុទ្ធនាការ World Wide Fund for Nature (WWF) ដែល​មាន​បំណង​លើកកម្ពស់​ការ​យល់​ដឹង​សម្រាប់​ការ​គាំទ្រ​សត្វព្រៃ​។

ហេតុ​អ្វី​បានជា Villa កែប្រែ​និមិត្តសញ្ញា​របស់​ពួក​គេ ? យោង​តាម​ការ​ពន្យល់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹ​ប ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ West Midlands បាន​និយាយ​ថា «Aston Villa បាន​បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​ម្តងទៀត​របស់​យើង​សម្រាប់​ទិវា​សត្វព្រៃ​ពិភពលោក​»​។

«​ក្លឹ​ប​កំពុង​ដក​សត្វ​តោ​ចេញពី​ស្លាក​សញ្ញា​របស់​ក្លឹ​ប​នៅ​ទូ​ទាំង​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្លូវការ​របស់​យើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៣ ខែមីនា​នេះ ដើម្បី​ជួយ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​យុទ្ធនាការ #WorldWithoutNature»៕