ក្រោយ​ពេល​លោក Abramovich ប្រកាស​លក់​ក្លឹ​បលោក Tuchel បែ​ជា​និយាយ​បែប​នេះ​…!

0

មហាសេដ្ឋី​រុ​ស្ស៊ី​លោក Abramovich បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា គាត់​សុខចិត្ត​លក់​ក្លឹ​ប​បាល់ទាត់ Chelsea ដោយសារ​តែ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​រុ​ស្ស៊ី ជាមួយ​អ៊ុយ​ក្រែ​ន​។

យោង​តាម​ការ​ចេញផ្សាយ​របស់​អ្នក​សារព័ត៌ Fabrizio Romano បាន​ឲ្យ​ដឹង​ថា លោក Thomas Tuchel អ្នកចាត់ការ​ទូទៅ​របស់ Chelsea បាន​និយាយ​ពី​ម្ចាស់​ក្លឹ​បលោក Roman Abramovich អំពី​ដំណឹង​នៃ​ការ​ប្រកាស​លក់​ក្លឹ​ប​តោ​ខៀវ​ថា​៖

«​វា​ជា​ព័ត៌មាន​សំខាន់ ហើយនឹង​មានការ​ផ្លាស់​ប្តូរ​ដ៏​ធំ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ខ្លាច​ការ​ផ្លាស់​ប្តូរ​នោះ​ទេ ហើយ​ខ្ញុំ​នឹង​ផ្តោត​លើ​ការងារ​របស់ខ្ញុំ គឺ​ការ​ប្រកួត​»៕