បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT បានចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះបានអោយដឹងថាមន្ត្រីការទូតកំពូលរបស់រុស្សី បានធ្វើការព្រមានខ្លាំងថា ជម្លោះដ៏ធំបន្ទាប់អាចកើតឡើងរវាងមហាអំណាចលើពិភពលោក ហើយវាក៏អាចពាក់ព័ន្ធជាមួយនឹងអាវុធនុយក្លេអ៊ែរផងដែរ។ ការព្រមានកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងរុស្សីជាមួយលោកខាងលិច ក្រោយរុស្សីប្រើកម្លាំងទ័ពវាយលុកចូលអ៊ុយក្រែន។
ក្នុងលោក Sergey Lavrov បានបញ្ជាក់ប្រាប់សារព័ត៌មាន Al-Jazeera ថា “សង្គ្រាមលោកលើកទី 3 នឹងក្លាយជាសង្គ្រាមនុយក្លេអ៊ែរដ៏សាហាវ”៕