អា​មេ​រិ​ក​ចោទ​រុ​ស្សី​ថា​បិទ​សារព័ត៌មាន​ឯករាជ្យ ខណៈ​ពេល​អឺរ៉ុប​នាំ​គ្នា​បិទ​សារព័ត៌មាន ​Sputnik និង RT របស់​រុ​ស្សី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​ចោទ​ប្រទេស​រុ​ស្សី​ថា​បាន​បិទ​សារព័ត៌​មា​ឯករាជ្យ ដែល​ធ្វើ​អោយ​ប្រជាជន​រុ​ស្សី​មិនដឹង​ពី​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​ដែល​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​បញ្ជាក់​ថា “​រដ្ឋាភិបាល រុ​ស្ស៊ី បាន និង​កំពុង​គាបសង្កត់​លើ Twitter Facebook និង Instagram ដែល​ប្រជាជន​រុ​ស្ស៊ី ប្រើប្រាស់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ និង​បញ្ចេញមតិ​”​។

គួរ​បញ្ជាក់​ថា​ការ​ចោទប្រកាន់​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​នាំ​គ្នា​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រុ​ស្សី ដែល​មាន​ដូច​ជា Sputnik និង RT៕