Newcastle United ត្រៀម​ផ្ទេរ​ខ្សែប្រយុទ្ធ Napoli ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ក្លឹ​ប

0

Newcastle United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការ​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ​របស់ Napoli កីឡាករ Victor Osimhen ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា ៨៤ លាន​ផោន​។

កីឡាករ​វ័យ ២៣ ឆ្នាំ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្លឹ​ប​ជា​ច្រើន ហើយ​អាច​ផ្លាស់​ប្តូរ​ចេញពី Estadio San Paolo នៅ​រដូវក្តៅ​ក្រោយ​។ យោង​តាម​របាយការណ៍​របស់ Sport Witness បាន​ឲ្យ​ដឹង​ថា​ក្លឹ​ប Newcastle ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​នាំមុខ​គេ​ក្នុង​ការ​ប្រជែង​យក​ខ្សែប្រយុទ្ធ​រូប​នេះ​។

Eddie Howe ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​កំណត់​អត្តសញ្ញាណ​កីឡាករ​អន្តរជាតិ​នី​ហ្សេ​រី​យ៉ា​ជា​គោលដៅ​ទី ១ របស់​គាត់ ប៉ុន្តែ​ក្លឹ​ប​ប្រហែលជា​ត្រូវ​ជួប​ការ​លំបាក ព្រោះ​ត្រូវ​ប្រឈម​មុខជា​មួយ​ការ​ប្រកួតប្រជែង​ពី Manchester United ។

Osimhen បាន​លេចធ្លោ​ចាប់តាំងពី​ចូលរួម​ជាមួយ Napoli ក្នុង​ការ​ផ្ទេរ​ដ៏​អស្ចារ្យ​ដែល​មាន​តម្លៃ ៧៤ លាន​ផោន​ដែល​ធ្វើ​ឱ្យ​គាត់​ក្លាយជា​កីឡាករ​អាហ្វ្រិក​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ អតីត​កីឡាករ Wolfsburg បាន​រះ​យ៉ាង​ត្រចះត្រចង់ នៅ​ពេល​ដែល​គាត់​បាន​ឈ្នះ​ស្បែកជើង​មាស​ក្នុង​យុទ្ធនាការ​ដ៏​ជោគជ័យ​របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា​នៅ FIFA Under-17 World Cup ឆ្នាំ ២០១៥ ។

ចាប់តាំងពី​ពេល​នោះ​មក គាត់​បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ក្រុម Napoli ។ Osimhen ស៊ុត​បញ្ចូល​ទី​បាន ២១ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន ៧ ដង​ក្នុង ៥២ ប្រកួត​សម្រាប់ Napoli ។ នោះ​រាប់​បញ្ចូល​ទាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី ១១ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន ៤ ដង​ក្នុង ២២ ប្រកួត​សម្រាប់​យុទ្ធនាការ​នេះ​៕