រវល់​ទៅ​ទិញ​លៀស​ហាល ទុក​ក្មួយ​នៅ​ចាំ​ខោអាវ​ត្រូវ​បោក​ជិត​មាត់​ស្រះ​! មក​វិញ​ឃើញ​តែ​ខោអាវ

0

បន្ទាយ​មាន​ជ័យ​៖ ក្មេង​ប្រុស​០២​នាក់ ជា​បងប្អូន​ជីដូនមួយ​និង​គ្នា បាន​បាត់បង់​ជីវិត ខណៈ​ពេល​ចុះ​ងូតទឹក​ស្រះ​ក្បែរ​ជើងភ្នំ​លេង​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​៤០០​ម៉ែត្រ ។ ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២២ នៅ​ស្រះ​ជើងភ្នំ ស្ថិត​នៅ​ភូមិ​បឹង​រាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

យោង​តាម​របាយការណ៍​របស់ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ភ្នំ​តូច បាន​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ទាំង​០២​នាក់​មាន​៖១. ឈ្មោះ ជៀម អេ​ន​ជី ភេទ​ប្រុស អាយុ​៦​ឆ្នាំ និង​២.​ឈ្មោះ សាយ រត​នះ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ទាំង​០២​នាក់ ជា​បងប្អូន​ជីដូនមួយ​និង​គ្នា រស់នៅ​ភូមិ​បឹង​រាំង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

នគរបាល​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​ទាំង​២​នាក់ បាន​ឡើង​ជិៈ​ម៉ូតូ​ទៅ​បោក​ខោអាវ​នៅ​ស្រះ​ទឹក​ជើងភ្នំ​ជាមួយ​ពូ ពេល​ទៅ​ដល់​ស្រះ​ទឹក​ពូ​បាន​ទុក​ក្មេង​ទាំង​០២​នាក់ ចោល​ឲ្យ​នៅ​ចាំ​កន្លែង​បោក​ខោអាវ ហើយ​ក៏​ត្រឡប់​មក​ទិញ​លៀសហាល​ហូប និង​ចាក់​សាំង​ម៉ូតូ​ពេល​ត្រឡប់​ទៅ​វិញ ឃើញតែ​ខោអាវ បន្ទាប់​មក​ស្រាប់តែ​ឃើញ​សព​ក្មួយ​ប្រុស​០១​នាក់ អណ្តែត​ក្នុង​ទឹកស្រះ ក៏​ចុះ​ស្រង់​យក​ទៅ​ផ្ទះ ចំណែក​ក្មួយ​ប្រុស​០១​នាក់​ទៀត នឹក​ស្មាន​តែ​មក​ផ្ទះ​វិញ​ហើយ ពេល​សួរនាំ​គ្មាន​នរណា​បានឃើញ ហើយ​ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​ស្រះ​ទឹក​ម្តងទៀត​ក៏​ប្រទះ​ឃើញ​សព​ក្មួយ​ប្រុស​០១​នាក់​ទៀត​លង់ទឹក​ស្លាប់​ទាំង​០២​នាក់ ។

បច្ចុប្បន្ន សព​ក្មេង​ប្រុស​ទាំង​០២​នាក់ ត្រូវ​បាន​ឪពុក​ម្តាយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ទាំង​ក្តី​សោកសង្រេង​និង​អាឡោះអាល័យ​ជាទី​បំផុត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ