ប្រជាជន​នៅ​អឺរ៉ុប​កណ្តាល​សម្រុក​ទិញ​ថ្នាំ “iodine” ដែល​ជឿជាក់​ថា​អាច​ការពារ​ធាតុ​វិទ្យុសកម្មភាព​បាន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រជាជន​នៅ​ក្នុង​តំបន់​អឺរ៉ុប​កណ្តាល​បាន​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ថ្នាំ​នាំ​អ៉ី​យ៉ូ​ឌី​ន (iodine) ដែល​ត្រូវ​បាន​គេ​ជឿជាក់​ថា​អាច​ការពារ​ពួក​គេ​ពី​សារធាតុ​វិទ្យុសកម្មភាព​។ ការ​សម្រុក​ទៅ​ទិញ​នេះ បន្ទាប់​ពី​ប្រទេស​រុ​ស្សី​ប្រកាស​អោយ​កងកម្លាំង​នុយក្លេអ៊ែរ​ធ្វើការ​ប្រុង​ជើងកាង​ទុក​។

ក្នុង​នោះ​ប្រធាន​សម្ព័ន្ធ​ឱសថ​ម្នាក់​ក្នុង​ប្រទេស​ប៊ុល​ហ្កា​រី បាន​បញ្ជាក់​ថា “​នៅ​ក្នុង​រយៈពេល ៦​ថ្ងៃ​មកនេះ ឱសថស្ថាន​នានា​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្កា​រី បាន​លក់ដាច់​អស់​នូវ​ថ្នាំ​អ៉ី​យ៉ូ​ឌី​ន (iodine) ដែល​ពួក​គេ​ទុក​សម្រាប់​លក់​រយៈពេល​មួយ​ឆ្នាំ​។ ចំណែកឯ ឱសថស្ថាន​មួយ​ចំនួន​ទៀត ក៏​បាន​លក់​ថ្នាំ​ប្រភេទ​នេះ​អស់ពី​ស្ដុក​ផង​ដែរ ហើយ​យើង​បាន​បញ្ជា​ទិញ​ថ្នាំ iodine បន្ថែម ប៉ុន្តែ​ខ្ញុំ​បារម្ភ​ខា្ល​ច​ថា​វា​មិន​គ្រប់ គ្រាន់​”៕