ខ្សែប្រយុទ្ធ Ajax មា្ន​ក់​ឆក់​យក​បេះដូង Jurgen Klopp

0

Liverpool ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ​មួយ​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់​របស់​ក្លឹ​ប Ajax ។ កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ​បាន​បង្ហាញខ្លួន ២៧ ប្រកួត​ឱ្យ Ajax នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ១១ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បញ្ចប់​ទី​ចំនួន ៩ ដង​។

Antony បាន​លើក​ឡើង​ថា គាត់​សង្ឃឹមថានឹង​អាច​លេង​នៅ Premier League នៅ​ពេល​ណាមួយ​នា​ពេល​អនាគត ប៉ុន្តែ​បាន​បន្ថែម​ថា បច្ចុប្បន្ន​គាត់​សប្បាយចិត្ត​នៅ Ajax ។ គាត់​បាន​បន្ត​ថា​៖ «Premier League និង La Liga គឺជា​លី​ក​ដែល​ខ្ញុំ​យល់​ថា​អស្ចារ្យ​។ នៅ​ពេល​ដែល​ពេលវេលា​ត្រឹមត្រូវ ខ្ញុំ​សង្ឃឹមថានឹង​បាន​លេង​នៅ​ទីនោះ​»​។

«​ខ្ញុំ​សប្បាយចិត្ត​ដែល​ហង្ស​ក្រហម​បង្ហាញ​ការ​ចាប់អារម្មណ៍​មក​លើ​រូប​ខ្ញុំ​។ ប៉ុន្តែ​មាន​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត​នៅ​ទី​នេះ​។ នៅ​ពេល​នេះ ខ្ញុំ​មិន​គិត​ពី​ការ​ផ្ទេរ ឬ​តម្លៃ​ទេ ខ្ញុំ​សប្បាយចិត្ត​នៅ​ទី​នេះ​»៕