Liverpool និង Arsenal កំពុង​ប្រជែង​គ្នា​យក​ខ្សែប្រយុទ្ធ​ម្នាក់​របស់ Real Madrid

0

យោង​តាម​ការ​ចេញផ្សាយ​របស់ El Chiringuito បាន​ឲ្យ​ដឹង​ថា Liverpool និង Arsenal ត្រៀម​ប្រជែង​គ្នា​ដណ្តើម​យក​ខ្សែប្រយុទ្ធ​ម្នាក់​របស់ Real Madrid​។

របាយការណ៍​នេះ​បាន​អះអាង​ថា ហង្ស​ក្រហម​មាន​ឆន្ទៈ​ក្នុង​ការ​ផ្តល់​ជូន Asensio នូវ​កិច្ចព្រមព្រៀង​ល្អ​ប្រសើរ​ជាង​មុន ទាក់ទង​នឹង​ប្រាក់​ឈ្នួល​ដែល​អាច​ទាក់ទាញ​កីឡាករ​រូប​នេះ​បាន​។

Asensio បាន​បង្ហាញខ្លួន​ចំនួន ២៨ ដង​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្រុម Los Blancos ក្នុង​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៩ គ្រាប់ និង assist បាន​ម្តង​។

កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ នឹង​ស្ថិត​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ចសន្យា​របស់​គាត់​នៅ​រដូវក្តៅ​នេះ ខណៈ​ដែល​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់​ជាមួយ​ក្លឹ​ប Real Madrid មាន​រហូត​ដល់​ខែកក្កដា ឆ្នាំ ២០២៣៕