ជំនួយការគ្រូបង្វឹក Liverpool លោក Pepijn Lijnders បានបង្ហើបថា ខណៈដែល Roberto Firmino មានការសង្ស័យសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅថ្ងៃអាទិត្យនោះ Diogo Jota អាចនឹងមានវត្តមានសម្រាប់ក្រុម។
Firmino បានខកខានការប្រកួតពីរលើកចុងក្រោយរបស់ហង្សក្រហម ដោយសាររបួសក្រលៀន។ គាត់មិនត្រូវបានគេរំពឹងថានឹងជាសះស្បើយទាន់ពេលសម្រាប់វគ្គផ្តាច់ព្រ័ត្រនោះទេ។
ម្យ៉ាងវិញទៀត Jota បានជាសះស្បើយពីរបួសកជើង ដែលគាត់បានរងរបួសអំឡុងពេលក្រុមរបស់គាត់ឈ្នះ ២-០ លើក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុន។
ដោយឡែក Divock Origi ឥឡូវត្រលប់មកក្រុមវិញហើយ បន្ទាប់ពីជាសះស្បើយពីរបួសជង្គង់។ រូបគេត្រូវបានរំពឹងថានឹងថា នឹងអាចចូលរួមជាមួយខ្សែប្រយុទ្ធជួរមុខទាំងបីរបស់របស់ហង្សក្រហម ដែលមានដូចជា Luis Diaz, Sadio Mane និង Mohamed Salah ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup ៕