លោក Jurgen Klopp អ្នកចាត់ការរបស់ Liverpool នឹងតស៊ូជាមួយតោខៀវ Chelsea របស់អ្នកចាត់ការ Thomas Tuchel ដើម្បីមានឱកាសលើកពានដំបូងនៃរដូវកាលនេះ សម្រាប់ពេលដែលពួកគេប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅថ្ងៃអាទិត្យនេះ។
នៅមុនការការប្រកួតនេះលោក Jurgen Klopp បានទទូចថា គ្មានឱកាសណាដែលអ្នកចាំទីដែលមានល្បឿនលឿន Caoimhin Kelleher នឹងមិនបង្ហាញខ្លួនសម្រាប់ក្រុមហង្សក្រហមនៅកីឡដ្ឋាន Wembley នោះទេ។
អ្នកចាត់ការក្រុម Liverpool ត្រូវបានដកស្រង់ដោយ talkSPORT អំពីរបៀបដែលគាត់មានគម្រោងប្រើប្រាស់ Kelleher ថា៖ «Caoimh Kelleher ជាអ្នកចាំទីពិសេសម្នាក់ ហើយយើងចង់រក្សាគាត់នៅទីនេះ ។ ការប្រកួតទាំងនេះគឺជាការប្រកួតប្រជែងរបស់គាត់ ហើយគាត់ត្រូវតែចូលលេង»៕