Man Utd សម្លឹង​ឃើញ​កីឡាករ​ម្នាក់​ដើម្បី​ជំនួស​តំណែង Aaron Wan-Bissaka

0

ក្រុម​យក្ស​នៅ Premier League គ្រោង​នឹង​ពង្រឹង​តំបន់​ការពារ​ស្តាំ​របស់​ពួក​គេ​នៅ​រដូវក្តៅ​នេះ​។ យោង​តាម Fichajes បាន​ឲ្យ​ដឹង​ថា Manchester United កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​កីឡាករ​របស់​ក្លឹ​ប RB Leipzig ។

Nordi Mukiele បាន​ឆក់​យក​បេះដូង​លោក Ralf Rangnick​។ អ្នកចាត់ការ​បណ្តោះអាសន្ន​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ ចង់​នាំ​យក​កីឡាករ​វ័យ ២៤ ឆ្នាំ​ដែល​បាន​បង្ហាញខ្លួន​ជិត ១៥០ ដង​សម្រាប់ Leipzig មក​កាន់ Old Trafford ។

Rangnick ត្រូវ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជា​ពិសេស ដោយ​ភាព​ប៉ិន​ប្រសប់​របស់ Mukiele ដោយសារ​តែ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ អាច​លេង​បាន​ក្នុង​មុខ​តំណែង​ជា​ច្រើន​នៅ​ក្នុង​តំបន់​ខាងក្រោយ​។ កីឡាករ​វ័យ ២៤ ឆ្នាំ​អាច​ជា​អ្នក​ជំនួស​តំណែង​កីឡាករ Aaron Wan-Bissaka ដែល​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ចាក​ចេញពី Old Trafford នៅ​រដូវក្តៅ​នេះ​។

ទោះជា​យ៉ាងណា​ក៏​ដោយ Mukiele ត្រូវ​បាន​គេ​វាយតម្លៃ​ខ្ពស់​ដោយ​ក្រុម​នៅ Bundesliga ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ Man Utd ខាតបង់​ឡើយ​៕