បន្ទាប់​ពី​ស្មើ​ជាមួយ AT Madrid លោ Ralf Rangnick បែរជា​និយាយ​បែប​នេះ​! (​មាន​វី​ដេ​អូ​)

0

គ្រូបង្វឹក​ក្រុម Manchester United លោក Ralf Rangnick បាន​រិះគន់​ទៅ​លើ​ទម្រង់​លេង​ក្រុម​របស់​គាត់​នៅ​ក្នុង​តង់​ទី​មួយ​នៃ​ការ​ប្រកួត​របស់​ពួក​គេ​ជាមួយនឹង​ក្រុម Atletico Madrid កាលពី​ថ្ងៃ​ពុធ​។ បិសាច​ក្រហម​បាន​ត្រឹម​ស្មើ ១-១ ជាមួយនឹង​ក្រុម​របស់​លោក Diego Simeone ក្នុង​ជើង​ទី​មួយ​នៃ​ជុំ​ទី ១៦ ក្នុង​ក្របខ័ណ្ឌ Champions League ។

លោក Rangnick បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការ​ប្រកួត​ថា​៖ «​យើង​មានការ​ភ័យ​ព្រួយ​ជាមួយនឹង​បាល់​ក្នុង​តង់​ទី​មួយ យើង​មិន​ប្រថុយប្រថាន​ឡើយ នៅ​ពេល​ដែល​យើង​គ្រប់គ្រង​បាល់ យើង​គ្រាន់តែ​លេង​ត្រឹម​កម្រិត​ពាក់កណ្តាល​របស់​យើង ដោយ​មិន​មានការ​រត់​ចូល​ជ្រៅ​ពេក​ឡើយ​«​។

ទោះជា​យ៉ាងណា​ក៏​ដោយ​លោក Ralf Rangnick ពេញចិត្ត​នឹង​ការ​បង្ហាញ​ទម្រង់​លេង​នៅ​តង់​ទី​ពីរ​របស់​ក្រុម​គាត់​។ អ្នកចាត់ការ​សញ្ជាតិ​អា​ឡឺ​ម៉​ង់​រូប​នេះ បាន​រីករាយ​នឹង​ការ​ប្រយុទ្ធ និង​ភាព​ធន់​ដែល​ក្រុម​របស់​គាត់​បាន​បង្ហាញ​ទល់​នឹង Atletico Madrid ដោយ​បាន​លើក​ឡើង​ថា​៖

«​នៅ​តង់​ទី​២ យើង​កាន់តែ​ល្អ យើង​មានការ​គ្រប់គ្រង​បាល់​បាន​ច្រើន​ជាង​មុន ហើយ​យើង​មានឱកាស​ក្នុង​ការ​តាម​ស្មើ​ក្រុម​ម្ចាស់ផ្ទះ​»​។

ការ​សម្រេចចិត្ត​របស់​លោក Ralf Rangnick ក្នុង​ការ​ជំនួស Marcus Rashford ជាមួយនឹង Anthony Elanga នៅ​នាទី​ទី ៧៥ បាន​បង្ហាញ​ពី​ប្រសិទ្ធភាព ខណៈ​ដែល​កីឡាករ​វ័យក្មេង​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​បិសាច​ក្រហម​ត្រឹមតែ ៥ នាទី​បន្ទាប់​ពី​ការ​ប្តូរ​ចូល ហើយ Elanga បាន​ក្លាយជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​សំខាន់​សម្រាប់ Manchester United ក្នុង​រដូវ​កាល​នេះ​៕