ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ តាមរយៈផេករបស់លោក ឌួង ឆាយ បានបង្ហោះនៅសារមួយថា “កំហុសដ៏ធំបំផុតរបស់មនុស្សគឺមិនដឹងកំហុសរបស់ខ្លួនឯងនៅតែមានឯកតោគំនិតគិតថាខ្លួនឯងត្រូវគ្រប់យ៉ាង។ ពេលវេលានឹងបន្តបកស្រាយអ្វីៗគ្រប់យ៉ាង។ ការពិតមាននៅលើលោកនេះ។ ធ្វើជាមនុស្សហ៊ានធ្វើគឺត្រូវហ៊ានទទួល។ អ្វីដែលជាភាពក្តៅក្រហាយ និងការឈឺចាប់របស់គេមិនបានយូរទេ។ សណ្តានមនុស្សបែបណានឹងទៅបែបនោះ។ ខ្ញុំនឹងមិនច្រលូកមាត់រឿងនាងទៀតទេ។ នាងជាអ្នកបន្តប្តឹងខ្ញុំ និងប្តឹងម្តាយខ្ញុំ។ ពូមីងបងប្អូនពិចារណាមើលទៅអ្នកណាចងកម្មពៀរអ្នកណា។ សូមអរគុណពូមីងបងប្អូន 🙏
គោរពស្រលាញ់អ្នកទាំងអស់គ្នា
ឌួង ឆាយ”៕