ដំណឹង​ល្អ​! កីឡាករ លឹ​ម ពិសុទ្ធ ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វះកាត់​របួស

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​កីឡាករ លឹ​ម ពិសុទ្ធ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា “​ការ​វះកាត់​របស់ខ្ញុំ​ទទួល​បាន​ជោគជ័យ 100% ។ ហើយ​ក៏​សូម​អរគុណ​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​ក្លឹ​ប​ភ្នំពេញ​ក្រោ​ន ក៏​ដូច​ជា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​បាន​សហការ​ក្នុង​ករណី​ព្យាបាល​របួស​របស់​រូប​ខ្ញុំបាទ​” ។

គួរ​បញ្ជាក់​ថា កីឡាករ លឹ​ម ពិ​សុ​ទ្ឋ  ត្រូវ​ធ្វើការ​វះកាត់​នៅ​របួស​បែក​ទ្រនាប់​ជង្គង់​ជើង​ខាងឆ្វេង ហើយនឹង​ត្រូវ​សម្រាក​រយៈពេល​ប្រមាណ​ពី ២ ទៅ ៣ ខែ​៕