អ្នកចាត់ការក្រុម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា ក្រុមរបស់លោកផ្តោតលើខ្លួនឯង មិនមែនលើក្រុម Manchester City ទេ ខណៈដែលការប្រជែងដណ្តើមពាន Premier League កាន់តែក្តៅ។
ហង្សក្រហមបានកាត់បន្ថយគម្លាតរវាងខ្លួន និងក្រុមមេឃខៀវ មកត្រឹមបីពិន្ទុប៉ុណ្ណោះ ជាមួយនឹងការយកឈ្នះលើក្រុម Leeds United ៦-០ កាលពីយប់មិញ (ថ្ងៃទី ២៣ ខែកុម្ភៈ)។ ក្រុមរបស់លោក Klopp ឥឡូវនេះទទួលបាន ៦០ ពិន្ទុពីការប្រកួតចំនួន ២៦ ដោយឈ្នះ ១៨ និងចាញ់តែ ២ លើកប៉ុណ្ណោះ។
បន្ទាប់ពីជ័យជម្នះដ៏ត្រចះត្រចង់របស់ពួកគេទល់នឹង Leeds លោក Klopp ត្រូវបានសួរថា តើគាត់គិតយ៉ាងណាចំពោះការប្រជែងដណ្តើមពាន។ គាត់បានឆ្លើយតប៖
«និយាយតាមត្រង់ទៅ យើងមិនដេញតាម Man City នោះទេ យើងព្យាយាមឈ្នះការប្រកួតបាល់ទាត់របស់យើង។ រឿងនេះច្បាស់ណាស់ថា ពួកយើងមានការប្រកួតវគ្គផ្តាច់ព្រ័ត Cup នៅចុងសប្តាហ៍ ហើយមេឃខៀវ នឹងបន្តប្រកួត ខ្ញុំមិនដឹងថាយ៉ាងណានោះទេ ប៉ុន្តែពួកគេប្រហែលជាឈ្នះការប្រកួតនេះ។ បន្ទាប់មក វាគឺប្រាំមួយពិន្ទុនាំមុខម្តងទៀត មុនពេលយើងចាប់ផ្តើមប្រកួតក្នុងក្រមខណ្ឌ Premier League បន្ទាប់ពីយើងប្រកួតវគ្គផ្តាច់ព្រ័ត Cup ហើយយើងត្រូវតែប្រឹងឱ្យអស់ពីលទ្ធភាពដែលយើងមាន»៕