កីឡាករ​បន្ថែម​របស់ U២៣​វៀតណាម បាន​មក​ដល់​ភ្នំពេញ​ទាំង​ព្រលឹម

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Zingnews នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា កីឡាករ​បន្ថែម​របស់​ក្រុម U២៣ វៀតណាម ចំនួន ៤​នាក់ បាន​មក​ដល់​ក្រុងភ្នំពេញ ក្រោយ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀតណាម​ទាំង​យប់​។

កីឡាករ​ទាំង ៤​នាក់​នោះ​រួម​មាន Tran Liem Dieu, Doan Anh Viet, Ho Khac Luong និង Vo Nguyen Hoang​។ ពួក​គេ​បាន​ធ្វើតេស្ត​ទទួល​បាន​លទ្ធផល​អវិជ្ជមាន និង​បាន​ទៅ​ដល់​សណ្ឋាគារ​ភ្នំពេញ ដើម្បី​ជួបជុំ​ជាមួយ​មិត្ត​រួម​ក្រុម ត្រៀមខ្លួន​ប្រកួត​ជាមួយនឹង​ទី​ម័​រ​៕