ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Zingnews របស់វៀតណាមនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាក្រោយបញ្ចប់ការប្រកួតរវាងក្រុម U២៣ វៀតណាម និងU២៣ ថៃ ដោយវៀតណាមបានយកឈ្នះក្នុងលទ្ធផល ១ទល់នឹង០នោះ។
គ្រូបង្វឹក Salvador Garcia របស់ថៃ ក៏បានសរសើរការខិតខំប្រឹងប្រែងរបស់ U២៣ វៀតណាម។ ក្នុងនោះលោកបាននិយាយថា “U២៣ វៀតណាម មានសំណាងណាស់ដែលមានពេលវេលាបន្ថែមមនុស្សមុនការប្រកួតបាន។ យើងទាំងអស់គ្នាដឹងថាប្រសិនបើមិនមានមនុស្សគ្រប់គ្រាន់នោះទេ ពួកគេមិនអាចប្រកួតប្រជែងបានឡើយ។ ពួកគេអាចបំពេញកីឡាករបន្ថែមបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ”៕