ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រុម U២៣ វៀតណាម បានធ្វើតេស្តកូវីដ១៩ជាថ្មីម្តង ហើយក្នុងនោះបានរកឃើញថាកីឡាករ Trinh Xuan Hoang វិជ្ជមានកូវីដ១៩។
លើសពីនេះទៅទៀត ក្រុម U២៣ វៀតណាមចំនួន ៦នាក់ផ្សេងទៀតក៏មានការសង្ស័យថាឆ្លងកូវីដ១៩ផងដែរ ប៉ុន្តែនៅចាំមើលលទ្ធផលបញ្ជាក់ពីការធ្វើតេស្តម៉ាស៊ីនធំ PCR សិន។ ដូច្នេះក្រុម U២៣ វៀតណាម គឺនៅសល់កីឡាករតែ ១២នាក់ប៉ុណ្ណោះដែលអាចលេងនៅវគ្គបន្តបាន។
គួរបញ្ជាក់ថានៅក្នុងការប្រកួតជា U២៣ថៃកាលពីម្សិលមិញនេះ ក្រុមវៀតណាម មានកីឡាករតែ ១៦នាក់ប៉ុណ្ណោះ ខណៈ ៦នាក់ក្នុងនោះជាកីឡាករថ្មីដែលទើបធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីជួយក្រុម ស្របពេលកីឡាករវៀតណាមជាច្រើនបានឆ្លងកូវីដ១៩៕
ប្រភព៖ Zingnews