ចប់​ហើយ​!! ថ្ងៃ​ប៉ះ U23 ថៃ ប្រហែលវៀតណាម​មាន​កីឡាករ​តែ ១២​នាក់​ប៉ុណ្ណោះ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារ​ពួ​ត៌​មាន Zingnews នៅ​ព្រឹក​ថ្ងៃ​ទី២១ ខែកុម្ភៈ លទ្ធផល​តេស្ត​បាន​បង្ហាញ​ថា​កីឡាករ ៣នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ដោយ​ក្នុង​កីឡាករ ៣​នាក់​អ្នក​ផ្សេង​ទៀត​ដែល​ស្នាក់​នៅ​បន្ទប់​ជាមួយ​នោះ ក៏​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ដើម្បី​រោង​ចាំ​លទ្ធផល​។

ប្រ​សិន​កីឡាករ​ទាំង ៣​នាក់​នោះ​ទទួល​បាន​លទ្ធផល វិជ្ជមាន​ទៀត​នោះ មាន​ន័យ​ថា​ក្រុម​វៀតណាម​នឹង​សល់​កីឡាករ​តែ ១៣​នាក់​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​មាន​អ្នកចាំទី ៣​នាក់ និង​កីឡាករ​របួស​ម្នាក់​ទៀត​។

ក្នុង​នោះ​កីឡាករ ៦​រូប​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កោះហៅ​មក​ជួយ​ក្រុម U23 វៀតណាម ខណៈ​បញ្ហា​កូ​វី​ដ​១៩ ធ្វើ​អោយ​បាត់បង់​កីឡាករ​នេះ គឺ​មិន​អាច​មក​ទាន់​ពេល​ប្រកួត​នោះ​ទេ​។ បើ​ទោះបីជា​មាន​បញ្ហា​កីឡាករ​យ៉ាងនេះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​វៀតណាម​ត្រូវការ​ត្រឹម​ស្មើរ ឫ​ក៏​ចាញ់​មិន​អោយ​លើស ៧​គ្រាប់ នោះ​នឹង​មាន​ឪ​កាស​ឡើង​ទៅ​លេង​វគ្គ​បន្ត​៕