រថយន្ត ២​គ្រឿង​បុក​គ្នា​ពេញទំហឹង បង្ក​អោយ​មានការ​ខូចខាត​យ៉ាងដំណំ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២:៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​លូវ​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោយ​រថយន្ត ២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ទាំង ២​គ្រឿង រួម​មាន Tundra ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2C-5551 ដោយឡែក​មួយ​គ្រឿង​ម៉ាក ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BF-3037​។ ក្រោយ​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ់​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វេ​ី​ការ​យក​រថយន្ត​ទាំង​២​ទៅ​រក្សា​ទុក​ដេ​ី​ម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕