បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់របស់សារព័ត៌មាន Zingnews នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា ខ្សែប្រយុទ្ធ Teerasak Poeiphimai បានបញ្ជាក់ថា “យើងត្រៀមខ្លួនរួចហើយក្នុងការជួបវៀតណាមនៅប្រកួតបន្ទាប់។ក្រោយបានមើលការប្រកួតបើកឆាករបស់វៀតណាម យើងមិនមានការព្រួយបារម្ភនោះទេ ព្រោះក្រុមសឹង្ហបុរីមានបញ្ហាខ្វះកម្លាំង ដោយសារកីឡាករជាច្រើនឆ្លងកូវីដ១៩ របួស និងត្រូវទទួលកាតក្រហម”។
កីឡាករ Teerasak Poeiphimai បានបន្ថែមទៀតថា “ពួកយើងនឹងខំលេងអោយអស់ពីសមត្ថភាព។ ខ្ញុំនឹងងស៊ុតបញ្ចូលទីសម្រាប់ក្រុមអោយបាន ដើម្បីទទួលបានសំបុត្រទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អ្នកគាំទ្រថៃទាំងអស់សូមលើកទឹកចិត្តពួកយើងក្នុងការប្រកួតបន្ទាប់”៕