បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថា លោក Pep Guardiola គ្រូបង្វឹកក្លឹប Manchester City បាននិយាយដូច្នេះថា “អ្នកគ្រប់គ្នាដឹងថាពួកយើងធ្លាប់ចាប់អារម្មណ៍ចង់បាន Harry Kane ប៉ុន្តែវាមិនមែនជាជម្រើសរបស់យើង។ បំភ្លេចរឿងនឹងទៅ ព្រោះវាជាអតីតកាលនោះទេ”។
លោកបានបន្ថែមទៀតថា “វាមិនមានសារៈសំខាន់នោះទេក្នុងការបង្ហាញថាគាត់អាចរកគ្រាប់បាល់បាននៅយប់នេះ ដែលបញ្ជាក់អំពីសមត្ថិភាពរបស់គាត់។ ប្រជាជនអង់គ្លេសទាំងអស់ដឹងរឿងនេះហើយ”៕