យោងតាម Il Romanista បានឲ្យដឹងថាលោក Jose Mourinho អ្នកចាត់ការរបស់ Roma ចង់ជួបជុំជាមួយ Eric Bailly នៅទឹកដីអ៊ីតាលី។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានធ្វើការជាមួយកីឡាករវ័យ ២៧ ឆ្នាំក្នុងអំឡុងពេលដែលគាត់កាន់តំណែងនៅ Manchester United ហើយចង់នាំគាត់ទៅ Stadio Olimpico នៅរដូវក្តៅ។
Bailly ស្ថិតក្រោមកិច្ចសន្យានៅ Old Trafford រហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែបានលេងត្រឹមតែ ៤ ប្រកួតក្នុង Premier League សម្រាប់បិសាចក្រហម មកទល់ពេលនេះក្នុងរដូវកាលនេះ៕