PSG កំពុងព្យាយាមឥតឈប់ឈរ ដើម្បីបញ្ចុះបញ្ចូល Mbappe ឱ្យបន្តនៅក្លឹបលើសពីរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ។
សារព័ត៌មានអាឡឺម៉ង់ BILD បានរាយការណ៍ថា Man City បានត្រៀមខ្លួនរួចជាស្រេចក្នុងក្នុងការប្រជែង ជាមួយការផ្តល់ជូនរបស់ Real Madrid សម្រាប់កីឡាករសញ្ជាតិបារាំង។ គួរបញ្ជាក់ផងដែរថា នៅក្នុងទិដ្ឋភាពបច្ចុប្បន្នក្រុម Manchester City មានភាពល្អប្រសើរក្នុងការប្រជែងយកពានរង្វាន់កំពូលជាង Real Madrid ។
ក្លឹប Manchester City មានឆន្ទៈផ្តល់ប្រាក់ចំនួន ៥៥ លានអឺរ៉ូជាប្រាក់ឈ្នួលក្នុងមួយរដូវកាល បូករួមទាំងប្រាក់រង្វាន់ផ្សេងទៀត។ ការផ្តល់ជូននេះគឺច្រើនជាងអ្វីដែល Real Madrid បានគ្រោងទុកគឺប្រាក់បៀវត្សរ៍សុទ្ធចំនួន ៥០ លានអឺរ៉ូក្នុងមួយយុទ្ធនាការ។
បញ្ជាក់ផងដែរថា PSG ក៏ត្រៀមផ្តល់ជូនគាត់នូវកិច្ចសន្យាដ៏ច្រើន ដើម្បីធ្វើឱ្យ Mbappe ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក៕