ប្រធាន La Liga លោក Javier Tebas បានអះអាងថា ការចាកចេញរបស់ Lionel Messi ពី Barcelona កាលពីរដូវក្តៅមុន មិនមានផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុលើលីកនោះទេ។
ដោយបានចំណាយពេល ២១ ឆ្នាំនៅ Barcelona, Messi បានបញ្ចប់ការផ្លាស់ប្តូរយ៉ាងក្លាហានទៅកាន់ក្លឹបយក្ស Paris Saint-Germain នៅ Ligue 1 ។ ការផ្ទេរនេះកើតឡើងដោយសារបញ្ហាហិរញ្ញវត្ថុរបស់ Barca ដោយក្លឹបមិនអាចទប់ទលជាមួយនឹងប្រាក់ឈ្នួលពលកម្មរបស់ Messi បាន។ បើទោះបីជាខ្សែប្រយុទ្ធដែលរកបាន ៦៧២ គ្រាប់ក្នុងការបង្ហាញខ្លួន ៧៧៨ លើកសម្រាប់ Blaugrana មានឆន្ទៈក្នុងការកាត់បន្ថយប្រាក់ឈ្នួល ៥០% ។
ទោះជាយ៉ាងណាក៏ដោយប្រធាន La Liga លោក Tebas បានច្រានចោលការលើកឡើងដែលថា ការចាកចេញរបស់ខ្សែប្រយុទ្ធមកពី Barcelona បានជះឥទ្ធិពលលើផ្នែកហិរញ្ញវត្ថុសម្រាប់លីគអេស្ប៉ាញ។
គាត់បានប្រាប់ El Periódico de España៖ «គ្មានបញ្ហារសូម្បីតែបន្តិច ការចាកចេញរបស់ពួកគេ ដូចដែលវាបានកើតឡើងជាមួយ Cristiano Ronaldo វាមិនបានប៉ះពាល់ដល់ពួកយើងឡើយ។ ប្រសិនបើអ្នកក្រឡេកមើលទៅកាន់ Serie A វាក៏មិនបានរីកចម្រើនជាមួយនឹង Cristiano ដែរ»។
Tebas បានបន្តការពារស្ថានភាពរបស់លីគអេស្ប៉ាញ ជាពិសេសបញ្ជាក់ពីកិច្ចព្រមព្រៀងតម្លៃ ១,៤ ពាន់លានដុល្លាររបស់ពួកគេជាមួយ ESPN បើទោះបីជា Messi ចាកចេញក៏ដោយ។
Tebas បាននិយាយថា៖ «យើងបានចុះហត្ថលេខា ក្នុងខែឧសភា ឆ្នាំ ២០២១ នូវកិច្ចព្រមព្រៀងប្រាំបីឆ្នាំជាមួយ ESPN»៕