ក្លិបអ្នកមានបារាំង Paris Saint-Germain បានបញ្ជាក់ថា Sergio Ramos នឹងនឹងអវត្តមានពេលប៉ះ Real Madrid ក្នុងការប្រកួត Champions League វគ្គ ១៦ ក្រុមចុងក្រោយនៅយប់នេះ។
ក្រុមបារាំងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមកំពូល LaLiga នៅកីឡដ្ឋាន Parc des Princes ក្នុងជើងទី ១ នៃការប្រកួតក្របខ័ណ្ឌ Champions League។ ប៉ុន្តែខ្សែការពារកណ្តាល Ramos នឹងមិនមានវត្តមានឡើយ ខណៈដែលគេត្រូវបានអវត្តមាន ដោយសាររបួសកំភួនជើង ហើយមិនបានត្រលប់មកហ្វឹកហាត់ ជាមួយក្រុមវិញ។
ក្លឹបបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា Sergio Ramos នឹងបន្តការហ្វឹកហាត់ដោយខ្លួនឯង ដោយសារបញ្ហាររបួសកំភួនជើងរបស់គាត់។ ការវាយតម្លៃថ្មី នឹងធ្វើឡើងក្នុងមួយសប្តាហ៍ម្តង៕