នគរបាល​ខណ្ឌទួលគោក​ចុះ​អប់រំ​ណែនាំ​ដល់​ម្ចាស់​យាន្ត​ដ្ឋា​ន​មួយ​កន្លែង ចត​រថយន្ត​យ៉ាង​អនាធិបតេយ្យ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់

0

ភ្នំពេញ​៖ ក្រោយ​ពី​ទទួល​បាន​ខំ​មិន​(Comments)​ពី​ប្រជាពលរដ្ឋ ទាក់ទង​ទៅ​នឹង​បញ្ហា​កកស្ទះ​ចរាចរណ៍ ដោយសារ​តែ​យាន្ត​ដ្ឋា​ន​មួយ​កន្លែង ចត​រថយន្ត​យ៉ាង​អនាធិបតេយ្យ​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ នៅ​ចិញ្ចឹម​ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១០:០០​នាទី ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដេប៉ូ​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចុះ​ត្រួតពិនិត្យ​រៀបចំ​សណ្តាប់ធ្នាប់​ទីតាំង​ខាងលើ ដោយ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ទីតាំង ដើម្បី​បញ្ឈប់​សកម្មភាព​ទាំងនេះ​ផង​ដែរ ៕