Xavi ថា​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​អាច​ហ្វឹកហាត់​កីឡាករ​រូប​នេះ​នៅ Barcelona

0

អំឡុង​ពេល​ផ្តល់​សម្ភាស​ជាមួយ Mundo Deportivo សម្រាប់​ការ​ប្រកួត​រវាង Barca និង Espanyol គ្រូធំ​លោក Xavi បាន​ធ្វើការ​កោ​សរសើរ​យ៉ាង​ខ្លាំង ចំពោះ​កូនក្រុម​មួយ​រូប ថា​ជា​កីឡាករ​ដ៏​អស្ចារ្យ ។

ជាក់ស្តែង​ម្នាក់​ដែល Xavi ចង់​សំដៅលើ​នោះ​គឺ​ខ្សែបម្រើ Gavi ដោយ​បច្ចុប្បន្ន​គេ​កំពុង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​ក្លិប​យក្ស​កា​តា​ឡាន់ ខណ​:​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ ថែម​ទាំង​ត្រូវ​បាន​គ្រូបង្វឹក​លោក Luis Enrique កោះហៅ​ឱ្យ​ចូល​ជម្រើសជាតិ​ទៀត​ផង ។

លើស​ពី​នេះ​លោក Xavi បាន​និយាយ​ថា ៖ «​ចំពោះ​ស្ថានភាព​ដែល​គាត់​ឆ្មក់​បាល់​ពី​គេ គឺ​មាន​ច្រើន ហើយ​នៅ​ពេល​ដែល​គាត់​ដាក់​សម្ពាធ​បន្ទាប់​ពី​បាត់បង់​បាល់ វា​ពិតជា​អស្ចារ្យ​ណាស់​» ។

លោក​បន្ថែម​ទៀត​ថា​៖ « គាត់​អភិវឌ្ឍ​ខ្លួន​យ៉ាង​ល្អ គាត់​ចេះ​រក្សា​រាង​កាយ​គាត់ ដឹង​ពី​របៀប​ក្លាយជា​កីឡាករ​លេង​នៅ​ទីលាន នៅ​វ័យ​ត្រឹម ១៧ ឆ្នាំ តែ​ទម្រង់​លេង​របស់​គាត់​គឺ​អស្ចារ្យ​ណាស់​។ វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​បាន​បង្វឹក​គាត់​»៕