ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣:២០នាទី ទាបភ្លើងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងក្រោយរថយន្ដម៉ាកលុចស៉ីស RX350 មួយគ្រឿងរ៉េចង្កូតឡេីងខឿនបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងហេីយក៏មានផ្សែងហុយចេញពីរថយន្ដបង្កឲ្យភ្ញាក់ផ្អើលដល់រថយន្ដពន្លត់អគ្គីភ័យមកដល់កន្លែងកេីតហេតុភ្លាមៗ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវជាតិលេខ2 ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងនិងស្ទូចរថយន្តទៅរក្សាទុករងចាំការដោះស្រាយនៅពេលក្រោយ៕