លោក Fabrizio Romano អ្នកកាសែតបាល់ទាត់ដ៏ល្បី បានរំពឹងថាកីឡាករ Edinson Cavani នឹងចាកចេញពី Manchester United ក្រោយបញ្ចប់រដូវកាលនេះ។
ពិតណាស់កុងត្រារបស់ Cavani នៅ Old Trafford នឹងផុតសុពលភាពនៅចុងបញ្ចប់រដូវកាលនេះហើយ មានន័យថារូបគេនឹងចាកចេញអត់ថ្លៃខ្លួន។
គូររំលឹកថា ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះ ធ្លាប់មានបំណងចង់ចាកចេញម្ដងរួចមកហើយ ក្នុងទីផ្សារដោះដូរកីឡាករកន្លងមក ប៉ុន្តែក្រោយមកគាត់បានសម្រេចចិត្តបន្តស្នាក់នៅ ប៉ុន្តែមិនបានបង្ហាញខ្លួនលេងជាប់លាប់ ក្រោមការដឹកនាំដោយលោក Ralf Rangnick។
យោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានលើកឡើងថា Cavani ចង់បានបទពិសោធន៍ថ្មី លើទឹកដីអេស្ប៉ាញ ពោលគឺ La Liga ដែលជាគោលដៅចម្បង មុនពេលរូបគេបញ្ចប់អាជីពបាល់ទាត់៕