នាយកប្រតិបត្តិថ្មី របស់ក្លិបបិសាចក្រហម Manchester United លោក Richard Arnold បានគាំទ្រចង់ឲ្យក្លិបតែងតាំង អ្នកចាត់ការ Ajax លោក Erik ten Hag ជាគ្រូបង្វឹកថ្មីរបស់ក្លឹប។
លោក Mauricio Pochettino បច្ចុប្បន្ននេះកំពុងមានទំនាក់ទំនងជាមួយនឹងតំណែងនៅ Old Trafford ហើយរបាយការណ៍ថ្មីៗនេះ បានអះអាងថាកីឡាករភាគច្រើនរបស់ Man Utd ចង់ឱ្យគ្រូបង្វឹក Paris Saint-Germain រូបនេះកាន់តួនាទីនេះ។
ទោះជាយ៉ាងណាក៏ដោយលោក Ten Hag ក៏ត្រូវបានគេជឿថា នឹងស្ថិតនៅក្នុងក្របខ័ណ្ឌ ដោយសារតែការងារដ៏គួរឱ្យចាប់អារម្មណ៍របស់លោកនៅ Ajax ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ក៏ជាជម្រើសពេញចិត្តរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ផងដែរ។
យោងតាមកាសែត The Sun បានឲ្យដឹងថា នាយកប្រតិបត្តិថ្មីរបស់ Man Utd លោក Arnold ក៏កំពុងគាំទ្រលោក Ten Hag ឱ្យក្លាយជាអ្នកចាត់ការទូទៅរបស់ក្លឹប ចាប់ពីដើមយុទ្ធនាការឆ្នាំ ២០២២-២៣ ផងដែរ។
យោងតាមរបាយការណ៍ បានអះអាងថា លោក Rangnick បាននិងកំពុងជំរុញឱ្យក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យថាអ្នកចាត់ការ Ajax រូបនេះគួរតែជាជម្រើសទីមួយសម្រាប់តួនាទីនេះ។
គួរបញ្ជាក់ថា កិច្ចសន្យារបស់លោក Ten Hag ជាមួយ Ajax នឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ប៉ុន្តែមានការអះអាងថា គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បើកចំហក្នុងការ ទទួលយកតួនាទីនៅ Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ៕