អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបង្ហាញការសង្ឃឹមថា អ្នកគាំទ្រមួយចំនួននឹងមកពហុកីឡដ្ឋាន សម្រាប់ការប្រកួតនៅថ្ងៃនេះ។ ខ្ញុំដឹងថាវាប្រហែលជាមិនងាយស្រួលទេ នៅក្នុងកាលៈទេសៈនេះ ប៉ុន្តែកីឡាកររបស់យើង និងខ្លួនខ្ញុំផ្ទាល់ ត្រូវការវត្តមានរបស់អ្នក។
សូមជម្រាបថា ក្រុមជម្រើសជាតិក្រោមអាយុ ២៣ ឆ្នាំកម្ពុជា នឹងបើកទ្វារផ្ទះថ្មី នៃពហុកីឡដ្ឋានមរតកតេជោ ទទួលក្រុមភ្ញៀវព្រុយណេ ក្នុងជំនួបបើកឆាកពូល A វគ្គសន្សំពិន្ទុពាន AFF U23 Championship វេលាម៉ោង ៧:០០ នាទីយប់នេះ៕