Barca គ្រោង​នឹង​ចែកផ្លូវ​គ្នា​ជាមួយ​ខ្សែបម្រើ​មួយ​រូប​

0

កីឡាករ Sergi Roberto លឺ​ថា​នឹង​ត្រៀម​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​អ្នកមាន​បុណ្យ FC Barcelona នៅ​ពេល​ខាង​មុខ​ហើយ ខណៈ​ដែល​សុពលភាព​កុងត្រា​សេសសល់​ត្រឹម​បញ្ចប់​រដូវ​កាល​។

Roberto បាន​ជួប​បញ្ហា​របួស ហើយ​មិន​ទាន់​បាន​បង្ហាញខ្លួន​លើ​ទីលាន តាំងពី​ខែ តុលា ឆ្នាំ ២០២១ មក​ម្ល៉េះ ដោយ​ថា​មិន​ត្រូវ​គេ​អាច​នឹង​សម្រាក​ដល់​អស់​កុងត្រា​ក៏​ថា​បាន​។

យោង​តាម​សារព័ត៌​មាននៅ​ឯ​អេ​ស្ប៉ា​ញ​បាន​ចុះ​ផ្សាយ​ថា ខ្សែបម្រើ​វ័យ ៣០ ឆ្នាំ​រូប​នេះ បើ​ទោះបី​គេ​ព្រមព្រៀង​កាត់​បន្ថយថ្លៃ​ពលកម្ម​ឲ្យ​ទាប​ជាង​បច្ចុប្បន្ន​ក៏​ដោយ តែ​ក្លឹ​ប​ហាក់​លែង​ចង់​រក្សា​វត្តមាន​គេ​បន្ត​ទៅ​ទៀត​ហើយ​។ និយាយ​ជា​រួម​ទៅ បើ​ចរចា​កុងត្រា​ឲ្យ​លឿន​ជាង​នេះ​បន្តិច ប្រហែលជា​អាច តែ​ដល់​ពេល​ជិត​ផុត​ទើប​សម្រេច គឺ​ក្លឹ​ប​នឹង​មិន​យល់ព្រម​ឡើយ​។

គួរ​បញ្ជាក់​ថា Roberto បាន​ចាយ​ពេល​សឹងតែ​មួយ​អាជីព ជាមួយ​អ្នកមាន​បុណ្យ ដោយ​តាំងពី​ដើម​មក គេ​បាន​ចូលរួម​នៅ​ថ្នាល​យុវជន Barca កាលពី ឆ្នាំ ២០០៦ ហើយ​ឡើង​មក​លេង​ឲ្យ​ឈុត​ធំ​ពេញ​សិទ្ធ​នៅ​ឆ្នាំ ២០១៣​។ សរុប​ស្ថិតិ​បង្ហាញខ្លួន ៤២២ ប្រកួត​រកបាន ១៩ គ្រាប់ និង Assist ៤០ លើក​៕