ក្រុម U23 ម៉ា​ឡេ​ស៊ី នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ​!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Association of Malaysia នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាក្រុមជម្រើសជាតិ U23 របស់ម៉ាឡេស៊ី នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃនេះ ដើម្បីចូលរួមពានរង្វាន់ AFF 2022 U23 Championship ពីថ្ងៃទី 14 ដល់ 26 ខែកុម្ភៈ។

ក្នុងពេលជូនដំណើរនៅព្រលានយន្តហោះ ក៏មានការចូលរួមពីអនុប្រធានសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Dato ‘S. Sivasundaram និងអគ្គលេខាធិការ FAM លោក Mohd Saifuddin Abu Bakar៕