សម្តេច​ក្រឡោ​ហោម ស ខេ​ង ៖ សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្តី​ពី​ឧកញ៉ា​ឈាន​ដល់​ដក ឬ​ដាក់​គោរមងារ នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២

0

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់​សេចក្តី​ព្រាង​ព្រះរាជក្រឹត្យ​ស្តី​ពី​ឧកញ៉ា​ដែល​ឈាន​ដល់​ដក និង​ដាក់​គោរមងា​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២​នេះ​។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ​ថ្នាក់ដឹកនាំ សមាគម​មូលនិធិ​សម្ដេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ប្រារព្ធ​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ថ្ងៃ​៩​កើត ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​ថា ការ​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​នឹង​ឧកញ៉ា ដោយ​សម្ដេច​បានឱ្យ​ដឹង​ថាស​ម្ដេច​កំពុង​ដឹកនាំ​រៀបចំសេចក្ដី​ព្រាង ព្រះរាជក្រឹត្យ​ស្ដី​ពី​ឧកញ៉ា ដែល​អាច​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២​នេះ​។ សម្ដេច​បន្ត​ថា នៅ​ក្នុង​ដំណើរការ​សិក្សា​រៀបចំសេចក្ដី​ព្រាង​នេះ ក៏​នឹង​មានការ​ជជែក​ពិភាក្សា​រវាង​តំណាង​រាជរដ្ឋាភិបាល ជាមួយនឹង​សមាគម​ឧកញ៉ា​ផង​ដែរ​។

សម្ដេច​ក្រឡាហោម គូសបញ្ជាក់​ថា «​នៅ​ក្នុង​ការ​រៀបចំសេចក្ដី​ព្រាង​ព្រះរាជក្រឹត្យ​ថ្មី អាច​នឹង​មាន​ចែង​កំណត់ អំពី​ការ​ផ្ដល់​គោរមងារ ការ​កំណត់​អំពី​កាតព្វកិច្ច​របស់​ឧកញ៉ា និង​លក្ខខណ្ឌ នៃ​ការ​សម្រេច​ដក​គោរមងារ ក្នុង​ន័យ​ដើម្បី​លើកតម្កើង​តម្លៃ នៃ​គោរមងារ​ជា​ឧកញ៉ា ។ បន្ទាប់​ពី​រៀបចំ​ព្រះរាជក្រឹត្យ​នេះ​ហើយ​នោះ សមាគម​ឧកញ៉ា​ក៏​ត្រៀមលក្ខណៈ​រៀបចំ​ខ្លួន​ឱ្យ​បាន​សម​ស្រប​ទៅ​នឹង​ខ្លឹមសារ​ព្រះរាជក្រឹត្យ​ថ្មី​ផង​ដែ រ​»​។

សួ​ម​ជម្រាប​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​គោរមងា​ជា​ឧកញ៉ា​ជាង ១ ០០០​នាក់ គិត​ត្រឹម​ឆ្នាំ​២០២១ ហើយ​ពេល​កន្លង​មកនេះ​ក៏​មាន​ករណី​ឧកញ៉ា​មួយ​ចំនួន​បាន​ប្រព្រឹត្ត​អំពើ​មិន គ​ម្បី រហូត​ដល់​មានការ​ដកងារ​ជា​ឧកញ៉ា ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន