Real Madrid សម្លឹង​ឃើញ​អ្នកចាំទី​ម្នាក់​នៅ​ទឹកដី​អ៊ី​តា​លី

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes បាន​អះអាង​ថា Real Madrid ចង់បាន​អ្នកចាំទី​បម្រុង​ម្នាក់ ដើម្បី​ប្រកួតប្រជែង​ជាមួយ Thibaut Courtois ហើយ​អាច​ស្វែងរក​ទិញ​អតីត​តារា​ឆ្នើម​របស់​ក្រុម Arsenal គឺ​កីឡាករ David Ospina ក្នុង​នាម​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ផ្ទេរ​។

អ្នកចាំទី​សញ្ជាតិ​កូ​ឡុំ​ប៊ី​ម្នាក់​នេះ ជិត​ឈាន​ដល់ទី​បញ្ចប់​នៃ​កិច្ចសន្យា​បច្ចុប្បន្ន​របស់​គាត់ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុម Napoli ប្រទេស​អ៊ី​តា​លី​៕