Barcelona កំពុង​រៀបចំ​ផែនការ «​ពិសេស​ចុង​ក្រោយ​» សម្រាប់​ប្រជែង​យក Haaland

0

យោង​តាម​សារព័ត៌មាន Sport បានឱ្យ​ដឹង​ថា Barcelona កំពុង​រៀបចំ​ផែនការ «​ពិសេស​ចុង​ក្រោយ​» ដែល​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ឈ្នះ​ការ​ប្រជែង​ដណ្តើម​យក​ហត្ថលេខា​របស់ Erling Haaland នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​រដូវក្តៅ​។

កីឡាករ​សញ្ជាតិ​ន័​រវេ​ស​ដ៏​ឆ្នើម​រូប​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ចាក​ចេញពី​ក្លឹ​ប Borussia Dortmund នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ដោយ Barca បាន​រៀបចំ​ការ​ដេញថ្លៃ​ដ៏​មាន​សក្តានុពល​មួយ ដែល​នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយ​ក្លឹ​ប Real Madrid, Paris Saint-Germain និង​ក្រុម​ធំ​ៗ​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League ។

គួរ​រំលឹក​ដែរ​ថា តម្លៃ​ផ្តាច់​កុងត្រា​របស់​កំពូល​ខ្សែប្រយុទ្ធ​របស់ Dortmund កីឡាករ Erling Haaland មាន​តម្លៃ​ប្រមាណ ៦៣ លាន​ផោន​៕