ទើបតែមួយឆ្នាំបន្ទាប់ពីការចុះហត្ថលេខាជាមួយ Barca កីឡាករ Memphis Depay បានបាត់បង់ប្រជាប្រិយភាព ដោយត្រូវបានបន្ថយនាទីលេងនៅ Camp Nou។
ខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Depay អាចនឹងចាកចេញពី Barcelona នៅរដូវក្តៅនេះ ដោយសារក្លឹបមានជម្រើសខ្សែប្រយុទ្ធផ្សេងទៀត នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ SPORT ។
ដោយសារតែការបន្ថែមកីឡាករនាពេលថ្មីៗនេះដែលមានដូចជា Ferran Torres, Adama Traore និង Pierre-Emerick Aubameyang និងការតាមប្រមាញ់ Erling Haaland ជាហេតុធ្វើឲ្យ Depay មិនចង់បន្តនៅក្លឹបយក្សកាតាឡាន់៕