ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឡូហ្គោល Cambodia Premier League និង Cambodia League 2 ត្រូវបានបញ្ចេញមកហើយ។ ក្នុងនោះការរចនាទាំងអស់ សុទ្ធតែមានអត្ថន័យដូចខាងក្រោម៖
– ឡូហ្គោលទាំង ២ រចនាឡើង ដោយធ្វើតាមរូបផែនទីនៃប្រទេសកម្ពុជា ដែលយកអក្សរ CPL (Cambodia Premier League) មកធ្វើអោយទៅជារាងផែនទី
– ការធ្វើជារូបផែនទីប្រទេសកម្ពុជា គឺជាទស្សនៈវិស័យមួយដែលចង់អោយក្លឹបមកពីគ្រប់ខេត្តក្រុងក្នុងប្រទេស ធ្វើការប្រកួតប្រជែងគ្នា
– ពណ៌ក្រហម យកចេញទង់ជាតិរបស់កម្ពុជា ជាពណ៌តំណាងឲ្យភាពអង់អាចក្លាចពុះពារគ្រប់ឧបសគ្គ
ក្នុងនោះដែរ ឡូហ្គោលនេះ ត្រូវបានរចនាឡើងដោយជនជាតិជប៉ុន៕