គ្រូបង្វឹកក្លឹបអធិរាជសរ Real Madrid លោក Carlo Ancelotti បានប្រតិកម្មយ៉ាងខ្លាំង ចំពោះសំណួរពាក់ព័ន្ធនឹងអវត្តមានរបស់ Eden Hazard និង Gareth Bale នៅលើកៅអីបម្រុងសម្រាប់ការបរាជ័យក្នុងលទ្ធផល ១-០ Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្លឹប Athletic ។
Blancos បានលើកពាន Super Cup ទល់នឹងគូប្រជែងដែលមានមូលដ្ឋាននៅទីក្រុង Bilbao របស់ពួកគេកាលពីខែមករា ហើយពួកគេសង្ឃឹមថា នឹងឈានមួយជំហានទៅជិតគ្រឿងប្រាក់សំខាន់ៗបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែគ្រាប់បាល់ចុងក្រោយពីកីឡាករ Alejandro Berengeur របស់ Athletic បានធ្វើឱ្យសុបិនរបស់ពួកគេត្រូវរលាយ។
យ៉ាងណាមិញ បន្ទាប់ពីសារព័ត៌មានបានសួរពី Hazard, Jovic និង Bale ថាតើតារាឆ្នើមទាំងបីរូបកំពុងត្រូវបានដាក់ទណ្ឌកម្មមែនទេ លោក Ancelotti បាននិយាយថា «ហេតុអ្វីបានជាអ្នកនិយាយអំពី Bale, Jovic និង Hazard?»
«ហេតុអ្វីបានជាអ្នកមិននិយាយអំពី Dani Ceballos ឬ Daniel Carvajal? ពួកគេក៏មិនបានលេងដែរ ដូច្នេះតើគេត្រូវទទួលទោសដែរ ឬទេ0x017d7»
«ខ្ញុំបានសម្រេចចិត្ត ប៉ុន្តែប្រសិនបើអ្នកនិយាយដោយស្មោះត្រង់ អ្នកនឹងនិយាយអំពី Ceballos ដែលមិនបានលេងសូម្បីតែមួយនាទី និងអ្នកផ្សេងទៀតដែលអង្គុយលើកៅអីបម្រុង ហើយមិនបានលេង។ ពួកគេទាំងអស់នៅកម្រិតដូចគ្នា»៕